ថតដោយ: KJ Borja for Save the Children
ថតដោយ: KJ Borja for Save the Children
ថតដោយ: Shailendra Yashwant for Save the Children
ទាញចេញពី: familycarefirst.org
ថតដោយ: KJ Borja for Save the Children
ថតដោយ: KJ Borja for Save the Children
ថតដោយ: KJ Borja for Save the Children
ថតដោយ: KJ Borja for Save the Children
ថតដោយ: Shailendra Yashwant for Save the Children
ថតដោយ: Global Alliance for Children
ថតដោយ: Global Alliance for Children

តើអ្វីទៅជាវិធីសាស្រ្តប្រើប្រាស់កម្លាំងសរុប?

នៅក្នុងឆ្នាំ ២០១៤ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បានដាក់ឲ្យដំណើរកា Family Care First ជាគំនិតផ្ដួចផ្ដើមសាកលមួយ ដែលព្យាយាមស្វែងរក និងលើកស្ទួយឲ្យមានដំណោះស្រាយផ្លាស់​​ប្ដូរ ក្នុងគោលបំណង​កាត់បន្ថយឲ្យបានច្រើននូវចំនួនកុមារដែលធំលូតលាស់នៅក្រៅការថែទាំប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។ កាលពីឆ្នាំ ២០១៥ ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាទីតាំងទីមួយសម្រាប់សាកល្បងវិធីសាស្រ្តនេះ។ បច្ចុប្បន្ននេះFamily Care First គឺជាភាពជាដៃគូដែលលូតលាស់ឡើងរហូត ដោយមានការចូលរួមពីបណ្ដាដៃគូទូទាំងសកល និងដៃគូសហគមន៍នានាមកពីគ្រប់វិស័យទាំងអស់ដែលប្ដេជ្ញាចិត្តបង្កើនចំនួនភាគរយនៃកុមារឲ្យរស់នៅក្នុងការថែទាំប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។ តម្រង់ទិសដោយគំរូវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុប ដើម្បីសហប្រតិបត្តិការជារចនាសម្ព័ន្ធ និងពហុវិស័យ នោះដៃគូរបស FCF (Family Care First) កំពុងធ្វើការរួមគ្នាដើម្បីកសាងទាំងជំនឿទុក​ចិត្ត និងភស្ដុតាងដែលតម្រូវឲ្យមាន ដើម្បីរួមចំណែកជាយុទ្ធសាស្រ្ត និងបំពេញបន្ថែមដល់ទស្សនៈវិស័យ រួមគ្នាក្នុងការថែទាំដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារសម្រាប់​កុមារគ្រប់រូបនៅក្នុងប្រទេស​កម្ពុជា។


ការងាររបស Family Care First ដឹកនាំដោយក្រុមការងារអន្តរវិស័យដែលមានសារសំខាន់ស្មើៗគ្នា ដូចខាងក្រោម ៖

  • ក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តន៍ [Technical Working Group for Implementation (TWGI)]៖ មានសមាសភាពចំនួន ៣០- ៤០ នាក់មកពីអង្គការ, រដ្ឋាភិបាល, សង្គមស៊ីវិល, ក្រុមហ៊ុនអាជីវកម្ម, អ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នសាសនា។ ក្រុមការ​​ងារបច្ចេកទេសសម្រាប់អនុវត្តន៍ទទួលបន្ទុកទៅលើការកំណត់ និងអនុវត្តក្របខ័ណ្ Family Care First នៅក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តសកម្មភាពយុទ្ធសាស្រ្ត។
  • ក្រុមការងារអនុវិស័យ [Thematic Sub-Groups (TSG)] ៖ ក្រុមការងារតូចៗទាំងនេះត្រូវបានរៀបចំឡើងដើម្បីធ្វើសកម្មភាពទៅលើវិស័យជាគន្លឹះនានាដែលចាំបាច់ត្រូវការការធ្វើកំណែទម្រង់។ ក្រុមការងារតូចៗទាំងបួន លើកដំបូងនេះកំពុងតែធ្វើការប្រកបដោយសហ​ប្រតិ​បត្តិ ការជាមួយគ្នាដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល, ពង្រឹងកម្លាំងការងារសេវាសង្គម, កសាងមធ្យោបាយសម្រាប់ការថែទាំរបស់គ្រួសារ និងដោះស្រាយចំណុចវិបត្តិទៅលើកម្លាំងទីផ្សារ ដែលជាកត្តាជម្រុញឲ្យមានការកើនឡើងនូវការថែទាំនៅតាមមណ្ឌលថែ​ទាំ។
  • ក្រុមការងារចែករំលែកចំណេះដឹង [Knowledge Sharing Working Group (KSWG)] ៖ មានអ្នកជំនាញអន្តរជាតិ និងជាតិចំនួន ១០-១៥ នាក់ដែលធ្វើការទៅលើការស្រាវជ្រាវ, ទិន្នន័យ និងការវាយតម្លៃ។ ក្រុមការងារចែករំលែកចំណេះដឹងនេះទទួលបន្ទុកទៅលើការប្រមូល និងការប្រើប្រាស់ទិន្នន័យដើម្បីប្រាប់បញ្ជាក់អំពីទិសដៅ និងវាយតម្លៃលទ្ធផលនៃ Family Care First នៅក្នុងប្រទេសកម្ពុជា។
  • ក្រុមម្ចាស់ជំនួយ [Donor Steering Group (DSG)] ៖ មានដៃគូធនធានចំនួន ៨-១០នាក់។ ក្រុមម្ចាស់ជំនួយទទួលបន្ទុកក្នុងការកំណត់ទិសដៅជាយុទ្ធសាស្រ្ត និងការកៀរគរធនធាននានាដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធាន​​ដែល​​​បានកំណត់របស់ Family Care First កម្ពុជា។

ចំណុចខ្លាំងរបស់ Family Care First នៅក្នុងប្រទេសកម្ពុជាគឺការប្ដេជ្ញាចិត្ត និងការគាំទ្រពីសំណាក់សមាជិកនានា ហើយមានតែការរួមគ្នាប៉ុណ្ណោះទើបអាចធ្វើឲ្យដៃគូរបស់ខ្លួនសម្រេចបាននូវលទ្ធផលដែលចង់បានសម្រាប់ជីវិតរបស់កុមារដែលរស់ន ​ដោយមិនមានសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។


សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលវែបសាយ www.familycarefirstcambodia.org

ព័ត៌មានថ្មីៗ

ការបង្កើនចំនួនភាគរយនៃកុមារដែលរស់នៅក្នុងការថែទាំប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ គឺជាបញ្ហាស្មុគស្មាញមួយ

បញ្ហាសង្គមមួយចំនួនងាយស្រួយក្នុងការដោះស្រាយ។ បញ្ហាត្រូវបានកំណត់យ៉ាងល្អ នោះចម្លើយដឹងជាមុនតែម្ដង។ ហើយភាគីពាក់ព័ន្ធមួយចំនួនតូចមានធនធានមួយចំនួន និងសិទ្ធិអំណាចដែលត្រូវការ ដើម្បីអនុវត្តដំណោះស្រាយ។ ជាមួយនឹងបញ្ហាស្មុគស្មាញ ចម្លើយមិនទាន់ដឹងនៅឡើយទេ។ ហើយទោះបីជាពួកគេ (ភាគីពាក់ព័ន្ធ) មិនមែនជាអង្គភាពតែមួយក៏ដោយ ក៏ពួកគេមានទាំងធនធាន និងសិទ្ធិអំណាចដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរជាចាំបាច់ដែរ។ ការបង្កើនចំនួនភាគរយនៃកុមាររស់នៅក្នុងការថែទាំប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ គឺជាបញ្ហាស្មុគស្មាញ។ ការសម្រេចជោគជ័យមិនត្រឹមតែតម្រូវឲ្យមានចំណេះដឹងបន្ថែមទៅលើទំហំ និងវិសាលភាពនៃបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានកិច្ចសហប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធនានាសំដៅឆ្ពោះទៅរកគោលដៅរួម។

ឧបត្ថម្ភដោយ