តើអ្វីជាវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុប?

វិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបគឺជាក្របខ័ណ្ឌមួយសម្រាប់ការសម្របសម្រួល និងការសម្រេចឲ្យបាននូវការផ្លាស់ប្ដូរសង្គមទ្រង់ទ្រាយធំ។ វាគឺជាវិធីសាស្រ្តមួយដែលមានរចនាសម្ព័ន្ធ និងវិន័យដើម្បីធ្វើឲ្យអង្គការអន្តរវិស័យរួមគ្នាផ្ដោតទៅលើរបៀបវារៈរួម ដែលនាំមកនូវការផ្លាស់ប្ដូរយូរអង្វែង។ ការស្រាវជ្រាវជាវជាសាកលបានបង្ហាញថាគំនិតផ្ដួចផ្ដើមនៃវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបដែលជោគជ័យ ជាទូទៅ មានប្រាំលក្ខខណ្ឌ ដែលរួមគ្នាបង្កើតឲ្យមានការបន្ស៊ីគ្នាពិតប្រាកដ និងនាំទៅរកលទ្ធផលរឹងមាំ ៖ របៀបវារៈរួម ការវាស់វែងរួម, សកម្មភាពពង្រឹងរួមគ្នា, ទំនាក់ទំនងជានិរន្ត, និងរចនាសម្ព័ន្ធគោល។

ដំណើរការនៃវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបចាប់ផ្ដើមពី របៀបវារៈរួម. នោះមានន័យថាការជួបជុំគ្នាដើម្បីកំណត់បញ្ហារួមគ្នា រួចហើយបង្កើតនូវទស្សនៈវិស័យរួមដើម្បីដោះស្រាយបញ្ហា។ វាបង្កើតនូវការវាស់វែងរួមគ្នា. នោះមានន័យថាជាការយល់ព្រមធ្វើការតាមដានវឌ្ឍនភាព តាមវិធីដដែល ដែលធ្វើឲ្យមានការប្រសើរឡើងជាបន្តបន្ទាប់។ វាជំរុញឲ្យមានសកម្មភាពពង្រឹងរួមគ្នា. នោះមានន័យថាជាការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមដើម្បីធ្វើឲ្យលទ្ធផលចុងក្រោយសម្រេចជាអតិបរិមា។ វាជំរុញឲ្យមានទំនាក់ទំនងជានិរន្ត. នោះមានន័យថាជាការកសាងទំនុកចិត្ត និងទំនាក់ទំនងនៅក្នុងចំណោមអ្នកចូលរួមទាំងអស់។ ហើយវាមានរចនាសម្ព័ន្ធគោលដ៏រឹងមាំ. នោះមានន័យថាជាការមានក្រុមការងារដែលដែលប្ដេជ្ញាចិត្តក្នុងការចាត់ចែងការងាររបស់ក្រុម។

ទំនាក់ទំនងជានិរន្ត

ការប្រាស្រ័យទាក់ទងស៊ីសង្វាក់គ្នា និងបើកទូលាយត្រូវការជាចាំបាច់សម្រាប់តួអង្គជាច្រើនដើម្បីកសាងទំនុកចិត្ត, ធានាវត្ថុបំណងរួមគ្នា, និងលើកកម្ពស់ការលើកទឹកចិត្តរួម

សកម្មភាពជួយពង្រឹងគ្នាទៅវិញទៅមក

សកម្មភាពរបស់អ្នកចូលរួមត្រូវបែងចែកឲ្យដាច់ពីគ្នាខណៈដែលកំពុងត្រូវបានសម្របសម្រួលតាមរយៈផែនការសកម្មភាពជួយពង្រឹងគ្នាទៅវិញទៅមក

ការគាំទ្ររបស់រចនាសម្ព័ន្ធគោល

ការបង្កើត និងការគ្រប់គ្រងវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបតម្រូវឲ្យមានបុគ្គលិកដែលមានការប្ដេជ្ញាចិត្តខ្ពស់ និងសំណុំជំនាញជាក់លាក់ដើម្បីប្រើប្រាស់ជារចនាសម្ព័ន្ធគោលសម្រាប់អ្នកទើបចូលរួមក្រុមទាំងអស់ និងសម្របសម្រួលអង្គការ និងទីភ្នាក់ងារដែលចូលរួម

ការវាស់វែងរួម

ការប្រមូលទិន្នន័យ និងការវាស់វែងលទ្ធផលស៊ីសង្វាក់គ្នា ពីអ្នកចូលរួមទាំងអស់ធានាឲ្យការខិតខំប្រឹងប្រែងរក្សាឲ្យបានបន្ស៊ីគ្នា ហើយអ្នកចូលរួមទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក

របៀបវារៈរួម

អ្នកចួលរួមទាំងអស់មានទសន្សនៈវិស័យរួមដើម្បីការផ្លាស់ប្ដូររួមមានការយល់ជាទូទៅទៅលើបញ្ហា និងវិធីសាស្រ្តរួមគ្នាដើម្បីដោះស្រាយបញ្ហានោះតាមរយៈសកម្មភាពដែលបានព្រមព្រៀងគ្នា

វិដេអូខ្លី២ដែលបង្ហាញពីទិដ្ឋភាពទូទៅនៃវិធីសាស្រប្រើប្រាស់កម្លាំងសរុប

ឧបត្ថម្ភដោយ