សំណួរដែលគេសួរញឹកញាប់ (FAQs)

តើអ្វីជា Family Care First?

នៅក្នុងឆ្នាំ ២០១៤ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID បានដាក់ឲ្យដំណើរការនូវ Family Care First (ការថែទាំកុមារក្នុងគ្រួសារជាអាទិភាព) ជាគំនិតផ្ដួចផ្ដើមសាកល ដើម្បីខិតខំស្វែងរក និងផ្ដល់នូវដំណោះស្រាយផ្លាស់​​ប្ដូរនានាដែលអាច​កាត់បន្ថយបានយ៉ាងច្រើននូវចំនួនកុមារដែលធំលូតលាស់ក្រៅការថែទាំប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។ កាលពីឆ្នាំ ២០១៥ ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាទីតាំងទីមួយដើម្បីអនុវត្តសាកល្បងវិធីសាស្រ្តនេះ។ បច្ចុប្បន្ននេះ Family Care First គឺជាភាពជាដៃគូដែលលូតលាស់ឡើងរហូត ដោយមានការចូលរួមពីសំណាក់ដៃគូទូទាំងសកល និងដៃគូសហគមន៍នានាមកពីគ្រប់វិស័យទាំងអស់ប្ដេជ្ញាចិត្តបង្កើនចំនួនភាគរយនៃកុមាររស់នៅក្នុងការថែទាំប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។ តម្រង់ផ្លូវដោយគំរូដែលមានវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបដើម្បីកិច្ចសហប្រតិបត្តិការជារចនាសម្ព័ន្ធ និងពហុវិស័យ នោះដៃគូរបស FCF (Family Care First) កំពុងធ្វើការរួមគ្នាដើម្បីកសាងទាំងទំនុក​ចិត្ត និងភស្ដុតាងដែលតម្រូវឲ្យមាន ដើម្បីរួមចំណែកជាយុទ្ធសាស្រ្ត និងរួមគ្នាបន្ថែមទៀតដល់ទស្សនៈវិស័យរួមគ្នានៃការថែទាំដោយសុវត្ថិភាពនិងការចិញ្ចឹមបីបាច់របស់គ្រួសារសម្រាប់​កុមារគ្រប់រូបនៅក្នុងប្រទេស​កម្ពុជា។

ការងាររបស Family Care First កម្ពុជាត្រូវបានគ្រប់គ្រងដោយក្រុមការងារអន្តរវិស័យដែលមានសារសំខាន់ស្មើៗគ្នា ដូចខាងក្រោម ៖

  • ក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តន៍ [Technical Working Group for Implementat-ion (TWGI)] ៖ មានសមាសភាពចំនួន ៣០- ៤០ នាក់មកពីស្ថាប័នមិនរកប្រាក់កម្រៃ រដ្ឋាភិបាល សង្គមស៊ីវិល ក្រុមហ៊ុនអាជីវកម្ម អ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នសាសនា។ ក្រុមការ​​ងារបច្ចេកទេសសម្រាប់អនុវត្តន៍ទទួលបន្ទុកទៅលើការកំណត់ និងអនុវត្តក្របខ័ណ្ឌគ Family Care First នៅក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តសកម្មភាពយុទ្ធសាស្រ្ត។
  • ក្រុមការងារអនុវិស័យ [Thematic Sub-Groups (TSG)] ៖ ក្រុមការងារតូចៗទាំងនេះត្រូវបានរៀបចំឡើងដើម្បីធ្វើសកម្មភាពទៅលើវិស័យជាគន្លឹះនានាដែលចាំបាច់ត្រូវការការធ្វើកំណែទម្រង់។ ក្រុមការងារតូចៗទាំងបួន លើកដំបូងនេះកំពុងតែធ្វើការប្រកបដោយសហ​ប្រតិបត្តិការជាមួយគ្នាដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល ពង្រឹងកម្លាំងការងារសេវាសង្គម កសាងមធ្យោបាយសម្រាប់ការថែទាំរបស់គ្រួសារ និងដោះស្រាយចំណុចវិបត្តិទៅលើកម្លាំងទីផ្សារ ដែលជាកត្តាជម្រុញឲ្យមានការកើនឡើងនូវការថែទាំនៅក្នុងមណ្ឌលថែទាំ។
  • ក្រុមការងារចែករំលែកចំណេះដឹង [Knowledge Sharing Working Group (KSWG)] ៖ មានអ្នកជំនាញអន្តរជាតិ និងជាតិចំនួន ១០-១៥ នាក់ដែលធ្វើការទៅលើការស្រាវជ្រាវ ទិន្នន័យ និងការវាយតម្លៃ។ ក្រុមការងារចែករំលែកចំណេះដឹងនេះទទួលបន្ទុកទៅលើការប្រមូល និងការប្រើប្រាស់ទិន្នន័យដើម្បីប្រាប់អំពីទិសដៅ និងវាយតម្លៃលទ្ធផលរបស់ Family Care First នៅក្នុងប្រទេសកម្ពុជា។
  • ក្រុមម្ចាស់ជំនួយ [Donor Steering Group (DSG)] ៖ មានដៃគូធនធានចំនួន ៨-១០នាក់។ ក្រុមការងារដឹកនាំម្ចាស់ជំនួយទទួលបន្ទុកក្នុងការកំណត់នូវទិសដៅជាយុទ្ធសាស្រ្ត និងការកៀរគរធនធាននានាដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការធនធាន​​ដែល​​​បាន​កំណត់របស់ Family Care First កម្ពុជា។

ចំណុចខ្លាំងរបស់ Family Care First នៅក្នុងប្រទេសកម្ពុជាស្ថិតនៅលើការប្ដេជ្ញាចិត្ត និងការគាំទ្រពីសំណាក់សមាជិកនានា ហើយមានតែការរួមគ្នាប៉ុណ្ណោះទើបអាចធ្វើឲ្យដៃគូទាំរបស់ពួកគេសម្រេចបាននូវលទ្ធផលដែលចង់បានសម្រាប់ជីវិតរបស់កុមារដែលរស់នៅក្រៅការថែទាំប្រកប​ដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលវែប​សាយ www.familycarefirstcambodia.org


តើអ្វីជាវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុប?

វិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបគឺជាក្របខ័ណ្ឌមួយសម្រាប់ការសម្របសម្រួល និងការសម្រេចឲ្យបាននូវការផ្លាស់ប្ដូរសង្គមទ្រង់ទ្រាយធំ។ វាគឺជាវិធីសាស្រ្តមួយដែលមានរចនាសម្ព័ន្ធ និងវិន័យដើម្បីធ្វើឲ្យអង្គការអន្តរ វិស័យរួមគ្នាផ្ដោតទៅលើរបៀបវារៈរួម ដែលនាំមកនូវការផ្លាស់ប្ដូរយូរអង្វែង។ ការស្រាវជ្រាវជាវជាសាកលបានបង្ហាញថាគំនិតផ្ដួចផ្ដើមដើម្បីវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបដែលជោគជ័យ ជាទូទៅ មានប្រាំលក្ខ​ខណ្ឌ ដែលរួមគ្នាបង្កើតឲ្យមានការបន្ស៊ីគ្នាពិតប្រាកដ និងនាំទៅរកលទ្ធផលរឹងមាំ ៖ របៀបវារៈរួម ការវាស់​វែងរួម សកម្មភាពពង្រឹងរួមគ្នា ទំនាក់ទំនងជានិរន្ត និងរចនាសម្ព័ន្ធគោល។


ដំណើរការនៃវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបចាប់ផ្ដើមពី របៀបវារៈរួម. នោះមានន័យថាការជួបជុំគ្នាដើម្បីកំណត់បញ្ហារួមគ្នា រួចហើយបង្កើតនូវទស្សនៈវិស័យរួមដើម្បីដោះស្រាយបញ្ហា។ វាបង្កើតនូវការវាស់វែងរួមគ្នា. នោះមានន័យថាជាការយល់ព្រមធ្វើការតាមដានវឌ្ឍនភាព តាមវិធីដដែល ដែលធ្វើឲ្យមានការប្រសើរឡើងជាបន្តបន្ទាប់។ វាជំរុញឲ្យមានសកម្មភាពពង្រឹងរួមគ្នា. នោះមានន័យថាជាការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមដើម្បីធ្វើឲ្យលទ្ធផលចុងក្រោយសម្រេចជាអតិបរិមា។ វាជំរុញឲ្យមានទំនាក់ទំនងជានិរន្ត. នោះមានន័យថាជាការកសាងទំនុកចិត្ត និងទំនាក់ទំនងនៅក្នុងចំណោមអ្នកចូលរួមទាំងអស់។ ហើយវាមានរចនាសម្ព័ន្ធគោលដ៏រឹងមាំ. នោះមានន័យថាជាការមានក្រុមការងារដែលដែលប្ដេជ្ញាចិត្តក្នុងការចាត់ចែងការងាររបស់ក្រុម។


តើ Family Care First កម្ពុជា បានសម្រេចអ្វីខ្លះរហូតមកដល់ពេលនេះ?

កាលពីខែមីនាឆ្នាំ ២០១៥ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានកោះប្រជុំអ្នកជំនាញនៅក្នុងប្រទេស និងពីទូទាំងសាកលលោកចំនួន ៣០ នាក់ ដែលមានជំនាញលើវិស័យសុខមាលភាពកុមារ ហើយបានប្រគល់ភារកិច្ចឲ្យពួកគេធ្វើការកំណត់យុទ្ធសាស្រ្តរួមដើម្បីបង្កើនចំនួនភាគរយកុមារឲ្យរស់នៅក្នុងការថែទាំដោយសុវត្ថិភាព និងការការពាររបស់គ្រួសារ។ ក្រុមការងារនេះបានកំណត់វត្ថុបំណងដែលអាចវាស់វែងបានចំនួនបួន ហើយបានចងក្រងពួកគេឲ្យក្លាយជាក្រុមការងារដែលពាក់ព័ន្ធគ្នា និងចាប់ផ្ដើមធ្វើការរៀបចំរួមគ្នានូវអន្តរាគមន៍ចំនួន ១១ ដែលពាក់ព័ន្ធគ្នាជាបន្តបន្ទាប់។ ផែនការសកម្មភាពទាំងនេះត្រូវអនុវត្តនៅក្នុងរយៈពេលពីរឆ្នាំ និងផ្ដល់នូវរចនាសម្ព័ន្ធដល់ការងារក្នុងពេលអនាគតរបស់ Family Care First ទាំង អស់។


ក្នុងពេលទន្ទឹមគ្នានេះដែរ កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីជ្រើសរើសដៃគូបន្ថែមពីវិស័យអភិវឌ្ឍពាក់ព័ន្ធនានា រួមមានការអប់រំ កុមារតូច មាតុភាព និងសុខភាពកុមារ អាហារូបត្ថម្ភ ពិការភាព ការពង្រឹងសេដ្ឋកិច្ច និងចំណាកស្រុក។ ស្ថិតនៅក្រោមចក្ខុវិស័យទូលំទូលាយ ដៃគូរបស់គម្រោង FCF នឹងធ្វើការជាមួយគ្នាដើម្បីរៀបចំនូវយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់បង្កើនចំនួនភាគរយនៃកុមារកម្ពុជាឲ្យស្ថិតនៅក្នុងការថែទាំដោយសុវត្ថិភាព ការចិញ្ចឹមបីបាច់របស់គ្រួសារ។


តើ FCF​ បន្ថែមគុណតម្លៃនៅក្នុងប្រទេសកម្ពុជាដោយរបៀបណា?

FCF ព្យាយាមបន្ថែមគុណតម្លៃតាមរយៈ ៖

  • ការខិតទៅជិតកុមារទាំងមូលតាមរយៈចក្ខុវិស័យការថែទាំដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ ដែលមានលក្ខណៈពិសេស និងខ្លាំងដើម្បីឲ្យមានការផ្សាគ្នាកាន់តែរឹងមាំរបស់ភាគីពាក់ព័ន្ធ។
  • ជួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលក្នុងការកំណត់, បង្កើត, រៀបចំចំណាយ, វាស់វែង និងសម្រេចគោលដៅសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ
  • ផ្ដល់នូវចំណុចចាប់ផ្ដើមសម្រាប់ការរៃអង្គាសប្រាក់ ដោយផ្ដោតទៅលើវិស័យឯកជន

តើមានភាពខុសគ្នាអ្វីខ្លះរវាង FCF ជាមួយនឹងបណ្ដាញមូលដ្ឋានផ្សេងៗទៀតនិងដៃគូ?

កិច្ចសហប្រតិបត្តិការមិនមែនជារឿងថ្មីទេចំពោះកម្ពុជា។ មានភាពជាដៃគូដែលផ្អែកលើវិស័យ រឹងមាំជាច្រើនកំពុងតែធ្វើរឿងមិនគួរជឿសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។ FCF មិនមែនជាបណ្ដាញ ប៉ុន្តែជាដំណើរការមួយ តាមរយៈដំណើរការនោះការងារត្រូវបានធ្វើឡើងតាមរយៈបណ្ដាញដែលមានស្រាប់ ឬទើបបង្កើតថ្មី ហើយអាចបន្ស៊ីយ៉ាងស្អិតរមួត និងពង្រីកទៅកាន់វិស័យនានាជាច្រើន ដោយធ្វើឲ្យវិស័យនីមួយៗផ្ដល់នូវវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបកាន់តែខ្លាំងឡើង។ FCF ក៏ខិតខំប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពតាមរយៈការកាត់បន្ថយភាពជាន់គ្នា និងការប្រើប្រាស់ទិន្នន័យដើម្បីបង្កើតឲ្យមានសកម្មភាពជាយុទ្ធសាស្រ្តនានានៅសហគមន៍ផងដែរ។


តើផែនការរបស់ FCF នឹងបិទមណ្ឌលកុមារកំព្រាទាំងអស់ភ្លាមៗដែរ ឬទេ?

ទេ, គោលដៅចុងក្រោយនៃ FCF គឺដើម្បី និងរក្សាការធានាថាកុមារគ្រប់រូបទទួលបានឱកាសធំលូតលាស់នៅក្នុងគ្រួសារប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់រក្សា។ ដោយមានរឿងនេះនៅក្នុងគំនិតរបស់ខ្លួន ដៃគូរបស់ FCF បានប្ដេជ្ញាធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការបែកបាក់រវាងកុមារ និងគ្រួសារដែលមិនចាំបាច់ ធ្វើសមាហរណកម្មកុមារដែលស្ថិតនៅក្នុងការថែទាំរបស់មណ្ឌលត្រឡប់មកគ្រួសារវិញប្រកបដោយសុវត្ថិភាព និងផ្ដល់នូវការថែទាំជំនួសសម្រាប់អ្នកទាំង​ឡាយ​ណាដែលមិនអាចត្រឡប់មកផ្ទះវិញបាន។


តើខ្ញុំយោងទៅលើ FCFC នៅលើវែបសាយរបស់ខ្ញុំដោយរបៀបណា?

ខាងក្រោមនេះគឺជាសំណើរដែលបានស្នើឡើងសម្រាប់ដាក់នៅលើវែបសាយ ៖

X មានមោទនភាពដើម្បីក្លាយជាអង្គការដៃគូនៃគម្រោង Family Care First កម្ពុជា ដែលជាក្រុមដៃគូជាសាកល និងតាមសហគមន៍ នៅគ្រប់វិស័យទាំងអស់ ដែលប្ដេជ្ញាចិត្តបង្កើនចំនួនភាគរយនៃកុមារដែលរស់នៅក្នុងការថែទាំដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។ ចំណុចខ្លាំងរបស់ Family Care First កម្ពុជាស្ថិតនៅលើការប្ដេជ្ញាចិត្ត និងការគាំទ្រពីសមាជិកនានារបស់ខ្លួន ហើយមានតែការរួមគ្នាប៉ុណ្ណោះដែលដៃគូរបស់ខ្លួនសម្រេចបាននូវលទ្ធផលដែលចង់បានសម្រាប់ជីវិតរបស់កុមាររស់នៅក្រៅដោយគ្មានការថែទាំប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់របស់គ្រួសារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលវែបសាយ www.familycarefirstcambodia.org


ចុះយ៉ាងដូចម្ដេចដែរអំពីប្រព័ន្ធព័ត៌មានសង្គម?

ដៃគូត្រូវបានលើកទឹកចិត្តឲ្យជួយលើកកម្ពស់ Family Care First តាមរយៈប្រព័ន្ធព័ត៌មាន សង្គម។ កម្មវិធីទាំងឡាយណាដែលបានផ្ដល់ថវិកាផ្ដាច់មុខដោយថវិការបស់ USAID ត្រូវដាក់ស្លាក USAID ផងដែរ។


តើខ្ញុំត្រូវទាក់ទងនរណាសម្រាប់ការសាកសួរព័ត៌មានបន្ថែម?

សម្រាប់ព័ត៌មានបន្ថែម និងការគាំទ្រ ដោយមានជាសំណួរអំពីព័ត៌មាន ឬចង់ផ្ដល់ជាមតិយោបល់ទៅលើការទំនាក់ទំនងតាមប្រព័ន្ធព័ត៌មានសង្គម សូមសរសេរអ៊ីមែលមក ៖ buntha@globalallianceforchildren.org

Frequently Asked Questions (FAQs)

22.00 KB

ទាញយក
ឧបត្ថម្ភដោយ