ការអនុវត្តសាកល្បងកម្មវិធី រៀនដើម្បីភាពរីកចម្រើន

កាលពីខែមីនាឆ្នាំ ២០១៥ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានកោះប្រជុំអ្នកជំនាញការនៅក្នុងប្រទេស និងពីសាកលលោកក្នុងវិស័យសុខមាលភាពកុមារ ហើយបានប្រគល់ឲ្យពួកគេនូវភារកិច្ចកំណត់យុទ្ធសាស្រ្តរួមដើម្បីបង្កើនចំនួនភាគរយកុមារដែលរស់នៅក្នុងការថែទាំដោយសុវត្ថិភាព និងការការពារពីគ្រួសារ។ ក្រុមការងារនេះបានកំណត់វត្ថុបំណងដែលអាចវាស់វែងបានខាងក្រោម ហើយបានរៀបចំក្រុមការងារមួយចំនួនដើម្បីធ្វើការទៅលើវិស័យសំខាន់ៗចំនួនបួន​ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើ ៖

ជាមួយនឹងថវិកាជាទុនពី USAID និងពី GHR ក្រុមការងារទាំងនេះបានធ្វើការរួមគ្នាដើម្បីរៀបចំរួមគ្នាគម្រោងសាកល្បងចំនួន ១១ បន្តបន្ទាប់គ្នា។ គម្រោងរៀនដើម្បីការរីកចម្រើនដែលមានមុខងារជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូររយៈពេលវែង។

វត្ថុបំណងដែលអាចវាស់វែងបាន

 • កាត់បន្ថយអត្រាដែលកុមាររស់នៅបែកគ្នាពីគ្រួសាររបស់ពួកគេ
 • បង្កើនអត្រាដែលកុមារត្រូវបានធ្វើសមាហរណកម្មប្រកបដោយសុវត្ថិភាព និងជោគជ័យឡើងវិញទៅក្នុងការថែរក្សាពីគ្រួសារ

ក្រុមអនុវិស័យ (TSGs)

ការគាំទ្រដល់ប្រព័ន្ធរបស់រដ្ឋាភិបាល

វិធានការរបស់រដ្ឋាភិបាលកាន់តែរឹងមាំ និងប្រសិទ្ធភាពកាន់តែខ្លាំងដើម្បីធ្វើឲ្យមានការកើនឡើងនូវធនធាន និងគណនេយ្យភាពចំពោះប្រព័ន្ធផ្ដល់សេវាកម្មរបស់រដ្ឋាភិបាល។

ការឆ្លើយតបផ្ទាល់តាមរយៈកម្លាំងពលកម្មសង្គម

បានពង្រឹងកម្លាំងការងារដែលផ្ដល់សេវាសង្គមដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសង្គម និងការគាំទ្រដែលបានធ្វើឡើងចំពោះកុមារ និងក្រុមគ្រួសារ ហើយនិងធ្វើឲ្យប្រសើរឡើងនូវការទទួលបានជម្រើសថែរក្សានានាដោយផ្អែកលើការថែទាំក្នុងគ្រួសារ។

ការទប់ស្កាត់ការរស់នៅដាច់ដោយឡែកពីគ្នារវាងកុមារនិងគ្រួសារ

បានពង្រឹងគ្រួសារ និងរចនាសម្ព័ន្ធសហគមន៍ ក្នុងការទប់ស្កាត់ការរស់នៅបែកគ្នារបស់កុមារចេញពីគ្រួសារដោយមិនចាំបាច់ និងធ្វើឲ្យមានការអភិវឌ្ឍកុមារប្រកបដោយសុខភាពល្អនៅក្នុងគ្រួសារ អចិន្ត្រៃយ៍។

ការផ្លាស់ប្ដូរគំរូនៃការបីបាច់ថែរក្សាកុមារ

ការផ្លាស់ប្ដូរគំរូនៃការបីបាច់ថែរក្សាកុមារ ទៅគំរូមួយដែលគាំទ្រគ្រួសារ និងសហគមន៍វិញ។

១ ៖ ការប្រឹក្សាថ្នាក់ជាតិ

លទ្ធផលរយៈពេលយូរ ៖

ក្របខ័ណ្ឌរួមបញ្ចូលគ្នាមួយសម្រាប់ការការពារកុមារនៅក្នុងប្រទេសកម្ពុជា។

លទ្ធផលរយៈពេលមធ្យម ៖

 • កុមារ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បានចូលពាក់ព័ន្ធនៅក្នុងដំណើរការនៃការធ្វើរបាយការណ៍ ដែលដំណើរការនៃការរៀបចំចងក្រងក្របខ័ណ្ឌ បានដាក់បញ្ចូលពួកគេ និងប្រកបដោយផ្លែផ្កា។
 • ក្របខ័ណ្ឌប្រព័ន្ធការពារកុមារថ្មី និងផែនការអនុវត្ត ត្រូវបានរៀបចំឡើង និងឯកភាពគ្នា។
 • ធនធានបានប្ដេជ្ញាចិត្ត ហើយថវិកាត្រូវបានបែងចែកពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

២៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានពហុទីភ្នាក់ងារ

លទ្ធផលរយៈពេលយូរ ៖

ប្រព័ន្ធគ្រប់គ្រងព័ត៌មានបានបន្ស៊ីគ្នាជាមួយក្របខ័ណ្ឌដែលបានរួមបញ្ចូលគ្នាដើម្បីការពារកុមារនៅក្នុងប្រទេស​កម្ពុជា។

លទ្ធផលរយៈពេលមធ្យម ៖

 • រចនាសម្ព័ន្ធអភិបាលកិច្ចគន្លឹះដែលច្បាស់លាស់មួយ និងក្រុមការងារប្រព័ន្ធគ្រប់គ្រងព័ត៌​មាន ដើម្បីគាំទ្រដល់ក្រុមហ៊ុនផ្ដល់ការប្រឹក្សាប្រព័ន្ធគ្រប់គ្រងព័ត៌មានដែលជាប់កិច្ចសន្យាទៅលើការរៀបចំផែនការប្រព័ន្ធគ្រប់គ្រង់ព័ត៌មាន (MIS) ត្រូវបានបង្កើតឡើង ដើម្បីធានានូវការចូលរួមធ្វើសេចក្ដីសម្រេចចិត្តរបស់អ្នកពាក់ព័ន្ធ និងការបន្ស៊ីគ្នាជាមួយនឹងក្របខ័ណ្ឌការពារកុមារទាំងអស់។
 • ផែនការសម្រាប់ប្រព័ន្ធគ្រប់គ្រងព័ត៌មានត្រូវនឹងគោលបំណងដែលចង់បាន ហើយបានឯកភាពព្រមព្រៀងគ្នាដោយដៃគូភាគីពាក់ព័ន្ធទាំងអស់។

៣៖ ស្តង់ដារកិច្ចការងារសង្គម និងការប៉ាន់ប្រមាណអំពីតត្រូវការបណ្ដុះបណ្ដាល

លទ្ធផលរយៈពេលយូរ ៖

គុណភាពកាន់តែប្រសើរក្នុងការផ្ដល់សេវាកិច្ចការងារសង្គម

លទ្ធផលរយៈពេលមធ្យម ៖

 • សំណុំនៃស្តង់ដារការងារសង្គមបឋមដើម្បីធានាគុណភាពនៃការអនុវត្តការងារសង្គមបឋមសម្រាប់អង្គការ និងបុគ្គលិកធ្វើការងារសង្គមរបស់អង្គការទាំងនោះ។
 • បានកំណត់អង្គការដែលយល់ដឹងអំពីសេចក្ដីត្រូវការរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងស្តង់ដារអប្បបរិមាដែលបានលើកកម្ពស់ឡើងសម្រាប់ការអនុវត្តការងារសង្គម បឋម។
 • សំណុំនៃស្តង់ដារអប្បបរិមាបណ្ដុះបណ្ដាលបឋម សម្រាប់មាតិកាវគ្គសិក្សា និងវិធីសាស្រ្ត សម្រាប់អ្នកផ្ដល់វគ្គបណ្ដុះបណ្ដាលការងារសង្គមបឋម។
 • បានកំណត់អង្គការដែលយល់ដឹងអំពីសេចក្ដីត្រូវការរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងស្តង់ដារអប្បបរិមាសម្រាប់មាតិកាវគ្គសិក្សា និងវិធីសាស្រ្តបណ្ដុះបណ្ដាល។ បានលើកកម្ពស់ឡើងសម្រាប់ការអនុវត្តការងារសង្គម បឋម។

៤៖ ព័ត៌មាន អប់រំ និងការទំនាក់ទំនង

លទ្ធផលរយៈពេលយូរ ៖

បង្កើនការចាប់អារម្មណ៍ទៅលើ និងស្ថានភាពនៃវិស័យការងារសង្គម។

លទ្ធផលរយៈពេលមធ្យម ៖

 • បង្កើនការដឹង, ការយល់ និងការស្គាល់តម្លៃនៃការងារសង្គមនៅក្នុងចំណោមសិស្សវិទ្យាល័យ។
 • បង្កើនការដឹង, ការយល់ និងការស្គាល់តម្លៃនៃការងារសង្គមនៅក្នុងចំណោមមន្ត្រីរាជការក្រសួង​ពាក់ព័ន្ធ។
 • បង្កើនការដឹង, ការយល់ និងការស្គាល់តម្លៃនៃការងារសង្គមនៅក្នុងចំណោមសាធារណជនទូទៅ។
 • បង្កើនការដឹង, ការយល់ និងការស្គាល់តម្លៃនៃការងារសង្គមនៅក្នុងចំណោមអង្គការសង្គមស៊ីវិល។

៥ ៖ គំរូថែទាំគ្រួសារទាំងមូល

លទ្ធផលរយៈពេលយូរ ៖

ការយល់ដឹងអំពីសារសំខាន់នៃការថែទាំរបស់គ្រួសារ និងគំនិតច្នៃប្រកបដោយប្រសិទ្ធភាពបំផុត អាចទប់ស្កាត់ការបែកបាក់គ្រួសារ (ការរស់នៅបែកពីគ្រួសារ) និងអាចផ្ដល់នូវជម្រើសផ្សេងៗទៀតនៃការថែទាំរបស់គ្រួសារបានទៀតផង។

លទ្ធផលរយៈពេលមធ្យម ៖

 • កំណត់សេវានានាដែលគ្រប់គ្រងដោយច្បាប់ (ពោលគឺ សុខភាព និងការអប់រំ) ដែលចាំបាច់ដើម្បីទប់ស្កាត់ការបែកបាក់គ្រួសារដែលបានកំណត់ដឹង។
 • ប្រព័ន្ធបញ្ជូនប្រកបដោយប្រសិទ្ធភាពបានដាក់ឲ្យអនុវត្តនៅក្នុងគម្រោងសាកល្បងដោយភ្ជាប់ភូមិ ឃុំ និងថ្នាក់ខេត្តជាមួយគ្នា។
 • កាត់បន្ថយការបែកបាក់រវាងកុមារ និងគ្រួសារនៅក្នុងតំបន់សាកល្បងកម្មវិធី។
 • ការអនុវត្តដដែល និងកែសម្រួលសេវានានាដែលតម្រូវឲ្យមានដើម្បីទប់ស្កាត់ការបែកបាក់គ្រួសារ។
 • បានកំណត់ដឹងនូវការសរសេរសារប្រកបដោយប្រសិទ្ធភាព និងយុទ្ធនាការអប់រំ។

៦៖ សន្ទស្សន៍ភាពងាយរងគ្រោះរបស់កុមារ និងគ្រួសារ

លទ្ធផលរយៈពេលយូរ ៖

ទិន្នន័យទាន់ពេលវេលា និងគុណភាពខ្ពស់ទៅលើកុមារ និងគ្រួសារងាយរងគ្រោះដែលមាននោះអាចជួយឲ្យអ្នកផ្ដល់សេវាធ្វើការកំណត់, គាំទ្រ និងពង្រឹងសុខមាលភាពនៃគ្រួសារងាយរងគ្រោះ រួមមានការកាត់បន្ថយការបែកបាក់រវាងកុមារ ​និងគ្រួសារដែលមិនចាំបាច់។

លទ្ធផលរយៈពេលមធ្យម ៖

 • ការកំណត់នូវសំណុំសូចនាករស្នូលដែលបានបង្ហាញឲ្យឃើញថានាំឲ្យមានការកើនឡើងនូវភាពងាយរងគ្រោះទៅនឹងហានិភ័យនានា រួមមានការបែកបាក់គ្រួសារដែលអាចកើតឡើងបាន (នឹងធ្វើការពិចារណាទៅលើកត្តាការពារដែលកាត់បន្ថយភាពងាយរងគ្រោះ) ដោយ​ផ្អែកលើភស្តុតាងបរិបទ និងដែលបានឆ្លងកាត់សម្រាប់ការប្រើប្រាស់ថ្នាក់ជាតិ/ថ្នាក់កម្មវិធី។

៧៖ ប្រព័ន្ធគ្រប់គ្រងករណី

លទ្ធផលរយៈពេលយូរ ៖

ទិន្នន័យទាន់ពេលវេលា និងប្រកបដោយគុណភាពខ្ពស់ស្ដីពីកុមារងាយរងគ្រោះ នឹងមាន។

លទ្ធផលរយៈពេលមធ្យម ៖

 • អង្គការចាប់ផ្ដើមចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក ដោយប្រើប្រាស់នូវនូវ CMS (វាក្យសម្ពន្ធការគ្រីបសារ) ផ្អែកលើគោលការណ៍ឯកជនភាព និងសន្តិសុខព័ត៌មាន។
 • ឯកសារករណីត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ និងធ្វើបច្ចុប្បន្នភាព។
 • ទិន្នន័យពី CMS ដែលត្រូវបានប្រើប្រាស់ដើម្បីត្រួតពិនិត្យកុមារ និងយុវជនងាយរងគ្រោះ និងណែនាំទៅរកសេវាពាក់ព័ន្ធ។

៨៖ ការវាយតម្លៃសមត្ថភាពមណ្ឌលថែទាំកុមារកំព្រា

លទ្ធផលរយៈពេលយូរ ៖

 • នាយកមណ្ឌលថែទាំ និងបុគ្គលិក សមាជិកសហគមន៍សំខាន់ៗ និងម្ចាស់ជំនួយ/ម្ចាស់ជំនួយដែលមានសក្ដានុពល ទទួលស្គាល់ថាការថែទាំរបស់គ្រួសារគឺប្រសើរជាងការថែទាំនៅក្នុងមណ្ឌលថែទាំ។
 • គំនិតច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពបំផុតត្រូវបានអនុវត្តដដែល និងកែសម្រួលសម្រាប់កុមារ និងគ្រួសារកាន់តែច្រើនដែលត្រូវការសេវាការពារ។

លទ្ធផលរយៈពេលមធ្យម ៖

 • បង្កើត គាំទ្រ និងលើកកម្ពស់នីតិវិធីសមស្របសម្រាប់នាយកមណ្ឌលថែទាំ ដើម្បីធ្វើអន្តរការណ៍ចេញពីមណ្ឌលថែទាំ និងធ្វើសមាហរណកម្មប្រកបដោយសុវត្ថិភាព ឬដាក់កុមារនៅក្នុងការថែទាំជំនួសរបស់គ្រួសារវិញ។
 • បង្កើនការយល់ដឹងក្នុងចំណោមថ្នាក់ដឹកនាំមណ្ឌលថែទាំ អំពីអត្ថប្រយោជន៍ និងលទ្ធភាពនៃអន្តរការណ៍ទៅកាន់គំរូសម្របសម្រួលការថែទាំជំនួសវិញ។
 • បុគ្គលិកមណ្ឌលថែទាំក្នុងពេលអន្តរការណ៍មានសុឆន្ទៈ និងមានសមត្ថភាពផ្លាស់ប្ដូរចេញពី​មណ្ឌ​ល​ថែទាំ។
 • អ្នកបម្រើការងារសង្គមដែលមានសមត្ថភាពខ្ពស់ជាងក្នុងជួយផ្ដល់ឲ្យកុមារនូវជម្រើសថែទាំបន្ថែម និងធានានូវសុវត្ថិភាពរបស់ពួកគេពីការកេងប្រវ័ញ្ចណាមួយនៅមុនពេល ក្នុងកំឡុងពេល និងបន្ទាប់ពីការជួបជុំគ្រួសារឡើងវិញ។
 • បង្កើនការយល់ដឹង និងការចូលពាក់ព័ន្ធនៃមនុស្សសំខាន់ៗនៅក្នុងសហគមន៍ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដើម្បីផ្ដល់នូវសុវត្ថិភាពដល់កុមារ និងយុវជននៅក្នុងសហគមន៍។

៩៖ ផ្លាស់ប្តូរចរន្តនៃការផ្ដល់ថវិកាដែលមានស្រាប់

លទ្ធផលរយៈពេលយូរ ៖

 • នាយកមណ្ឌលថែទាំ និងបុគ្គលិក, សមាជិកសហគមន៍សំខាន់ៗ និងម្ចាស់ជំនួយ/ម្ចាស់ជំនួយប្រកបដោយសក្ដានុពល ទទួលស្គាល់ថាការថែទាំរបស់គ្រួសារគឺប្រសើរជាងការថែទាំនៅក្នុងមណ្ឌល។
 • គំនិតច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពបំផុតត្រូវបានអនុវត្តដដែល និងកែសម្រួល​ឡើងវិញដើម្បីឲ្យឈានដល់កុមារ និងគ្រួសារកាន់តែច្រើន ដែលកំពុងត្រូវការសេវាការពារ។

លទ្ធផលរយៈពេលមធ្យម ៖

 • បង្កើនការយល់ដឹងរបស់ម្ចាស់ជំនួយ/ម្ចាស់ជំនួយប្រកបដោយសក្ដានុពលអំពីលទ្ធផលអវិ​ជ្ជមាននៃការរស់នៅរបស់កុមារនៅក្នុងមណ្ឌលថែទាំរយៈពេលយូរ។

១០៖ វិនិយោគលើការផ្តួចផ្តើមថ្មី

លទ្ធផលរយៈពេលយូរ ៖

 • នាយកមណ្ឌលថែទាំ និងបុគ្គលិក សមាជិកសហគមន៍សំខាន់ៗ និងម្ចាស់ជំនួយ/ម្ចាស់ជំនួយប្រកបដោយសក្ដានុពលទទួលស្គាល់ថាការថែទាំរបស់គ្រួសារវាប្រសើរជាងការថែ​ទាំ​នៅក្នុងមណ្ឌល។
 • គំនិតច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពបំផុតត្រូវបានអនុវត្តដដែល និងកែសម្រួលដើម្បីឲ្យដល់កុមារ និងគ្រួសារកាន់តែច្រើនដែលត្រូវការសេវាការពារ។

លទ្ធផលរយៈពេលមធ្យម ៖

 • លើកកម្ពស់ការយល់ដឹងអំពីវិធីសាស្ត្រប្រសើរបំផុតក្នុងការធ្វើសមាហរណកម្ម និងដាក់កុមារនៅក្នុងកម្មវិធីថែទាំជំនួស និងរបៀបកែសម្រួល និងពង្រឹងកម្មវិធីនៅក្នុងពេលអនាគតប្រកបដោយប្រសិទ្ធភាព។
 • បង្កើន និងលើកកម្ពស់ការយល់ដឹងអំពី SOP ដែលអាចប៉ាន់ប្រមាណបានដើម្បីធ្វើសមាហរណកម្ម និងដាក់កុមារនៅក្នុងកម្មវិធីថែទាំជំនួស។

១១៖ ក្រុមថែទាំជំនួស

លទ្ធផលរយៈពេលយូរ ៖

កុមារងាយរងគ្រោះត្រូវបានដាក់ដោយសុវត្ថិភាពទៅក្នុងការថែទាំរបស់គ្រួសារ។

លទ្ធផលរយៈពេលមធ្យម ៖

 • លើកកម្ពស់សមត្ថភាពរបស់ MoSVY ដើម្បីបង្កើតនូវបណ្ដុំនៃការថែទាំជំនួសសម្រាប់អនុវត្តការធ្វើផែនការការរស់នៅអចិន្ត្រៃយ៍ដោយផ្អែកលើការអនុវត្តស្តង់ដារ និងគោលការណ៍​ណែនាំស្ដីពីកិច្ចការពារ ថ្នាក់ជាតិ និងអន្តរជាតិ។
 • លើកកម្ពស់ការយល់ឃើញរបស់សហគមន៍ទៅលើការអនុវត្តការស្មុំកូន និងសារសំខាន់នៃការស្មុំកូនចិញ្ចឹមតាមរយៈការអនុវត្តល្អ និងជាទៀងទាត់ដើម្បីធានាថាសិទ្ធិនានារបស់កុមារត្រូវបានរក្សាការពារ។

ដៃគូដំបូងរបស់ FCF មានការរំភើបចិត្តក្នុងការកសាងនូវមូលដ្ឋាននៃការគាំទ្រដើម្បីបញ្ចូលអ្នកផ្សេងទៀតដែលចង់ចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យមានការថែទាំក្នុងគ្រួសារជាចម្បង។ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និង GHR ចាប់តាំងពីពេលនោះ បានចាក់បញ្ចូលថវិកាជាទុន ដែលចាំបាច់សម្រាប់អភិវឌ្ឍន៍ និងគាំទ្រជំនួយឥតសំណងដែលបានរៀបចំរួមគ្នាតាមលំដាប់ “សាកល្បង រៀន និងកែសម្រួល” ក៏ដូចជាការបង្កើតទម្រង់មួយ សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ។ មានឱកាសនៅគ្រប់កម្រិតទាំងអស់សម្រាប់ការចូលពាក់ព័ន្ធរបស់ដៃគូ រួមមាន ៖


 • ដៃគូធនធានសម្លឹងរកមើលការបង្កើនគំនាស់ និងវិធីសាស្ដ្រប្រើប្រាស់កម្លាំងសរុបតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាធ្វើសហប្រតិបត្តិការអន្តរវិស័យ និងដំណោះស្រាយរួមគ្នា។
 • អ្នកជំនាញផ្នែកវាស់វែង, ការវាយតម្លៃ ការស្រាវជ្រាវ និងការរៀន ដែលចាប់ចាប់អារម្មណ៍នៅក្នុងការជួយរៀបចំមូលដ្ឋានភស្ដុតាងដែលចាំបាច់ដើម្បីឲ្យអោយដឹងពីការផ្លាស់ប្ដូរកម្រិតថ្នាក់ប្រព័ន្ធ និងវាស់វែងលទ្ធផលកម្រិតថ្នាក់ប្រជាពលរដ្ឋ។
 • អ្នកពាក់ព័ន្ធមូលដ្ឋានមានសុឆន្ទៈក្នុងការរួមចំណែកទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសម្របទង្វើតាមចាំបាច់ដើម្បីសម្រេចនូវទស្សនៈវិស័យរួមដើម្បីការផ្លាស់ប្ដូរ។

ឧបត្ថម្ភដោយ